ឯកឧត្តម ឡោក ឆាយ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការលទ្ធកម្ម
នារសៀលថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការលទ្ធកម្ម និងធ្វើការបើកឯកសារដេញថ្លៃលទ្ធកម្មជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ ការបោះពុម្ពសម្ភារការិយាល័យ សម្ភារសម្អាត និងអនាម័យ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។